លុយបានមកពីការលក់សំបុត្រចូលទស្សនាអង្គរវត្ត
លុយបានមកពីការលក់សំបុត្រចូលទស្សនាអង្គរវត្តមិនចូលថវិការដ្ឋ
ដោយ តាំង សារ៉ាដា
2011-06-06
ពលរដ្ឋខ្មែរសឹងពេញនគររហូតមកទល់ពេលនេះគ្មាននរណាដឹងច្បាស់ទេថា តើលុយលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តក្នុងមួយឆ្នាំៗ បានចំនួនប៉ុន្មាននោះទេ។ប្រាសាទអង្គរវត្តថតនៅឆ្នាំ២០០២។
ការសិក្សាស្រាវជ្រាវមួយចំនួនដែលវិទ្យុអាស៊ីសេរីទទួលបាន បង្ហាញថា ថវិការាប់សិបលានដុល្លារសហរដ្ឋអាមេរិក ដែលក្រុមហ៊ុនសណ្ឋាគារសុខារបស់លោកឧកញ៉ា សុខ គង់ ប្រមូលបានពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរក្នុង ១ឆ្នាំៗ មិនបានលាតត្រដាងឲ្យមានតម្លាភាពដល់សាធារណៈជន ឬ មិនបានឃើញចុះក្នុងបញ្ជីគណនេយ្យថវិការបស់ជាតិនោះឡើយ។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០០ រដ្ឋាភិបាលបានបញ្ជាក់ថា ក្រសួងទេសចរណ៍បានប្រគល់សិទ្ធិក្នុងការលក់សំបុត្រចូលមើលប្រាសាទអង្គរទៅឲ្យអាជ្ញាធរអប្សរា។ ប៉ុន្តែអាជ្ញាធរអប្សរាសម្រេចប្រគល់សិទ្ធិប្រមូលប្រាក់ពីការលក់សំបុត្រនេះ ទៅឲ្យក្រុមហ៊ុនសណ្ឋាគារសុខា របស់លោកឧកញ៉ា សុខ គង់ ជាអ្នកប្រមូលលុយជំនួស។
លិខិតរបស់រដ្ឋាភិបាលចុះកាលបរិច្ឆេទថ្ងៃទី៣ ខែមិនា ឆ្នាំ២០០៨ បង្ហាញថា ក្រុមហ៊ុនសណ្ឋាគារសុខា របស់លោកឧកញ៉ា សុខ គង់ កាលពីឆ្នាំ២០០៧ រកចំណូលបានពីការលក់សំបុត្រនោះជាង ២៩លានដុល្លារ ហើយបង់ទៅឲ្យរដ្ឋាភិបាលជាង ២២លានដុល្លារ ចែកទៅឲ្យខាងអភិរក្សអង្គជិត ៥លានដុល្លារ ហើយក្រុមហ៊ុននេះយកជាង ៥លានដុល្លារ ខណៈអាជ្ញាធរអប្សរារាយការណ៍ថា ក្នុងចំណោមភ្ញៀវទេសចរណ៍អន្តរជាតិជាង ២លាននាក់ មានតែចំនួន ៥០% ប៉ុណ្ណោះដែលទៅមើលប្រាសាទអង្គរ។ ទោះបីជាយ៉ាងណាក៏ដោយ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសមរង្សីបដិសេធន៍ថា តួលេខដែលរដ្ឋាភិបាលបានបង្ហាញនោះជាតួលេខមិនពិតប្រាកដ។ លោកថ្លែងថា តាមរយៈការស្រាវជ្រាវរបស់លោកបានឲ្យដឹងថា យ៉ាងហោចណាស់ មានភ្ញៀវទេសចរណ៍ចំនួន ៨០% មកទស្សនាប្រាសាទអង្គរនាឆ្នាំនោះ ហើយចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនានៅកម្ពុជាមានចំនួនកើនឡើងជាលំដាប់ដូច្នេះចំនួននៃប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរវត្ត ក៏មានការកើនឡើងនោះដែរ។
តម្លៃសំបុត្រដែលចូលទស្សនាប្រាសាទអង្គរមានបីប្រភេទ គឺពី២០ដុល្លារ ៤០ដុល្លារ និង៦០ដុល្លារ។ សំបុត្រតម្លៃ ២០ដុល្លារ សម្រាប់ភ្ញៀវដែលចូលមើលរយៈពេលមួយថ្ងៃ ហើយ ៤០ដុល្លារសម្រាប់ភ្ញៀវដែលចង់ចូលទស្សនារយៈពេល ៣ថ្ងៃ រីឯតម្លៃ ៦០ដុល្លារ សម្រាប់ភ្ញៀវដែលចង់ទស្សនារយៈពេល ១អាទិត្យ។
លោក សុន ឆ័យ មានប្រសាសន៍ថា ភ្ញៀវទេសចរសឹង ៧០%ទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្តក្នុងតម្លៃ ៤០ដុល្លារ ដល់៦០ដុល្លារ សម្រាប់រយៈពេលបួនថ្ងៃដល់ ១អាទិត្យ។ លោកថ្លែងថាភ្ញៀវទេសចរភាគតិចណាស់ដែលទិញសំបុត្រក្នុងតម្លៃ ២០ដុល្លារនោះ។
លោកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសណ្ឋាគារសុខា ដែលជាអ្នកប្រមូលលុយពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តនៅមិនទាន់អាចផ្ដល់សេចក្ដីអត្ថាធិប្បាយបានទេទាក់ទិនទៅខ្ទង់ចំណូលពីការលក់សំបុត្រនោះ។
លោក សុខ គង់ មានក្រុមហ៊ុនធំៗ មួយចំនួននៅកម្ពុជា ដូចជាក្រុមហ៊ុនលក់ប្រេងសាំងសូគីម៉ិច ក្រុមហ៊ុនសណ្ឋាគារសុខា ក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់គង់ហុង ក្រុមហ៊ុនសុខាអភិវឌ្ឍន៍តំបន់រមណីយដ្ឋានភ្នំបូកគោ និងក្រុមហ៊ុនលក់សំបុត្រចូលទស្សនាប្រាសាទអង្គរជាដើម។ ក្រុមហ៊ុនលក់ប្រេងសាំងសូគីម៉ិច ក៏ជាក្រុមហ៊ុនលក់ប្រេងឥន្ធនៈដល់យានយន្តរបស់រដ្ឋផងដែរ។
ក្រុមអ្នកឃ្លាំមើលបានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ បានផ្ដល់សំណូកយ៉ាងច្រើនដល់មន្ត្រីរដ្ឋាភិបាលសម្រាប់ការគ្រប់គ្រងផ្ដាច់មុខក្នុងកិច្ចការជំនួញ និងដើម្បីការពារផលប្រយោជន៍របស់លោក។ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ពិសេសរវាងលោកឧកញ៉ា សុខ គង់ និងអ្នកយកព័ត៌មានរបស់កាសែត The Cambodia Daily កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៨ លោក សុខ គង់ បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកមិនចេះផ្ដល់សំណូកដល់រដ្ឋាភិបាលនោះឡើយ តែផ្ទុយទៅវិញ លោកបានផ្គត់ផ្គង់យ៉ាងច្រើនដល់សាលារៀន មន្ទីរពេទ្យ កាកបាទក្រហម និងព្រមទាំងបង់ពន្ធចូលរដ្ឋយ៉ាងទៀងទាត់ ហើយថាក្រុមហ៊ុនរបស់លោកបានធ្វើសវនកម្មយ៉ាងមានតម្លាភាព។
ទាក់ទិនទៅនឹងប្រាក់ចំណូលពីការលក់សំបុត្រចូលប្រាសាទអង្គរនេះដែរ ក្រុមមន្ត្រីរដ្ឋាភិបាលនិយាយថា កាលពីទសវត្សឆ្នាំ១៩៩០ ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ជាអ្នកលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត ហើយចំណូលដែលបានពីការលក់សំបុត្រនេះ មានចំនួនតិចតួចបំផុត បើប្រៀបធៀបទៅនឹងការគ្រប់គ្រងលក់សំបុត្ររបស់ក្រុមហ៊ុនឯកជន។
អគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធិ មានប្រសាសន៍ថា កិច្ចសន្យារវាងក្រុមហ៊ុនសណ្ឋាគារសុខា និង រដ្ឋាភិបាល ធ្វើឡើងប្រកបដោយតម្លាភាពបំផុត រួមទាំងមានការត្រួតពិនិត្យពីអន្តរជាតិផងដែរ។ លោក ប៊ុន ណារិទ្ធិ បានពន្យល់អំពីការបែងចែកថវិកាពីលក់សំបុត្រចូលទស្សនាប្រាសាទអង្គថា ប្រាក់ចំណូលទាំងនោះត្រូវបញ្ចូលផ្ទាល់ចូលទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រសួងនេះជាអ្នកចាត់ចែងបន្ត។
របាយការណ៍របស់ក្រសួងទេសចរណ៍កាលពីឆ្នាំ២០១០ បង្ហាញថាភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសកម្ពុជាមានចំនួន ២លាន ៥សែននាក់ ប៉ុន្តែគេនៅមិនទាន់ឃើញមានរបាយការណ៍ចំណូលប៉ុន្មាននោះនៅឡើយទេ។ ហើយនៅរយៈពេលបួនខែដំបូងក្នុងឆ្នាំ២០១១ នេះ មានចំនួន ១លាន ១ម៉ឺននាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា នៅចុងឆ្នាំ២០១១ ខាងមុខ ចំនួនភ្ញៀវទេសចរមកកម្ពុជាអាចកើនឡើងដល់ទៅ ២លាន ៨សែននាក់។ លោកមានប្រសាសន៍ថា ទាក់ទងនៅនឹងចំណូលដែលបានពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តនោះ ក្រសួងរបស់លោកទទួលបាន ១៥% សម្រាប់ចំណាយខាងការផ្សព្វផ្សាយវិស័យទេសចរណ៍។
ជុំវិញប្រាក់ចំណូលដែលបានពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរនេះដែរ គេនៅមិនទាន់ឃើញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជាដាក់បង្ហាញជាសាធារណៈនៃចំនួនថវិកាពិតប្រាកដនៅឡើយទេ។
ប្រធានសមាគមជាតិសហគ្រាសទេសចរណ៍លោក មឿង សុន បានផ្ដល់អនុសាសន៍ថា ដើម្បីលក់សំបុត្រនេះឲ្យមានតម្លាភាពរវាងក្រុមហ៊ុន និងរដ្ឋាភិបាលថែមទៀត គេគួរមានម៉ាស៊ីនមួយដែលអាចថតរូបអ្នកទិញសំបុត្រ ហើយចេញសំបុត្រ និងវិក្កយបត្រនោះឲ្យភ្ញៀវទៅតាមកម្មវិធីដែលមានបញ្ចូលតាមប្រព័ន្ធកុំព្យូទ័រ អំពីតម្លៃសំបុត្រពី២០ដុល្លារ ដល់៦០ដុល្លារនោះ។ លោកថ្លែងថា បន្ទាប់មកគេភ្ជាប់ប្រព័ន្ធម៉ាស៊ីននោះទៅក្រសួងហិរញ្ញវត្ថុដោយផ្ទាល់តែម្ដង។
ទោះបីជាយ៉ាងណាក៏ដោយលោក ជៀម យាប តំណាងរាស្ត្រពីគណបក្សប្រជាជន និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បានអះអាងថា រដ្ឋាភិបាលបានគ្រប់គ្រងថវិកាពីចំណូលលក់សំបុត្រចូលទស្សនាប្រាសាទអង្គរនោះបានយ៉ាងត្រឹមត្រូវ ហើយថាមានការបែងចែកថវិកាទាំងនោះ ទៅឲ្យស្ថាប័នរដ្ឋមួយចំនួនដើម្បីដំណើរការការងាររបស់គេ។
លោក ជៀម យាប មានប្រសាសន៍បន្តថា ដោយសាររដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនធ្វើការដេញថ្លៃលក់សំបុត្រនេះហើយ ទើបរដ្ឋអាចរកចំណូលចូលថវិកាជាតិបានខ្លះ។
ជុំវិញបញ្ហាខាងផ្នែកទេសចរណ៍នៅកម្ពុជានេះដែរ លោក ហូ វាន់ឌី សហប្រធានក្រុមការងារទេសចរណ៍កម្ពុជាបានផ្ដល់អនុសាសន៍ថា កម្ពុជាគួរបង្កើនតម្លាភាពខាងការប្រកួតប្រជែងសេវាកម្មទេសចរណ៍ និងបង្កើនជើងហោះហើរពីបរទេសឲ្យបានច្រើនថែមទៀត។
ក្រុមអ្នកវិភាគខ្លះនិយាយថា ដើម្បីឲ្យសេវាកម្មទេសចរណ៍នៅកម្ពុជា មានស្តង់ដារខ្ពស់ដូចបណ្ដាប្រទេសជឿនលឿនក្នុងពិភពលោកនោះ រដ្ឋាភិបាលបញ្ចូលតម្លៃសំបុត្រចូលទស្សនាអង្គរនេះទៅក្នុងតម្លៃពន្ធសំបុត្រយន្តហោះ ខណៈភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៨០% មកដល់កម្ពុជាតាមជើងយន្តហោះ។ ក្រុមនេះបញ្ជាក់ថា ការធ្វើដូច្នេះគឺមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងថវិកាចំណូល ព្រមទាំងមិនរំខានដេញតាមភ្ញៀវទេសចរណ៍ឲ្យមកទិញសំបុត្រចូលអង្គរវត្តដូចសព្វថ្ងៃនេះឡើយ៕

0 Comments:
Post a Comment
<< Home