Wednesday, June 29, 2011

តើយើងអាចធ្វើអ្វីបានសំរាប់ប្រទេសយើងពេលនេះ?

ពត៌មានពីមាតុភូមិ
ខេមរជាតិ
ផលវិបាកនយោបាយនៃ
សំណង់ជលវារីអគ្គីសនីនៅសាយាបូរី
ប្រទេសលាវ

យើងលើកយកមកជូនខាងក្រោមនូវអត្ថបទមួយចុះផ្សាយក្នុងទំព័រសារពត៌មាន«ភ្នំពេញប៉ុស្តិ៍»ថ្ងៃទី២៧មិថុនាស្តីអំពី សំណង់ជលវារីអគ្គីសនី(ប្រើដោយថាមពលទឹក)នៅសាយបូរីប្រទេសលាវទោះបីមានការជំទាស់ពីសំណាក់ប្រទេស យួននិងពីពួកមហាអំណាចបស្ចឹមប្រទេសក៏ដោយ។ គឺជាពត៌មានមួយដ៏សំខាន់បំផុតសំរាប់យើងទាំងអស់គ្នាដែល ជាខ្មែរ។



ក្នុងលក្ខណៈដែលថាលាវហ៊ានដើរកន្លងពុំនោះសោតធ្វើផ្គើននឹងការជំទាស់របស់យួននិងប្រទេសមហាអំណាច បញ្ជាក់ថា ហាណូយមិនមែនជាចៅហ្វាយដាច់ថ្លៃរបស់លាវតទៅទៀតឡើយ។ ដំណឹងនេះជាសញ្ញាមួយដែលបង្ហាញឲ្យយើងទាំងអស់គ្នាឃើញថាពិ ភពលោកយើងបច្ចុប្បន្ននេះជា«លោកពហុប៉ូល»។



ទន្ទឹមនឹងនេះ ទង្វើនេះក៏កំពុងតែអះអាងប្រាប់យើងដែរថាផ្ទាំងផែនការដ៏សំខាន់ទីមួយនៃ«កម្មវិធីនយោបាយបក្សកម្មុយ

នីស្តឥណ្ឌូចិន»កំពុងតែបាក់រលំ។សញ្ញាជាវិជ្ជមានទីមួយស្ថិតនៅត្រង់អវត្តមាននៃការប្រារពពិធីបុណ្យខួបឆ្នាំទី៨០នៃបក្ស​ កម្មុយនីស្តឥណ្ឌូចិននេះដែលបង្កើតឡើងពីថ្ងៃ ទី៣កុម្ភៈឆ្នាំ១៩៣០ នៅកូវលុន ភាគមួយនៃដំបន់ហុងកុងប្រទេសចិន។ តាមពិតខួបឆ្នាំទី៨០នៃបក្សកម្មុយនីស្តឥណ្ឌូចិននេះត្រូវធ្វើឡើងកាលពីថ្ងៃទី៣កុម្ភៈឆ្នាំ២០១០។ អវត្តមាននៃការប្រារពពិធីបុណ្យខួបនេះជាសញ្ញាមួយគួរឲ្យកត់សំគាល់រួចបាត់ទៅហើយ។ រហូតមកដល់ខែកុម្ភៈឆ្នាំ២០១១ទើបគេឃើញមានប្រារពពិធីបុណ្យខួបនេះ ។ ហើយមិនមែនចំថ្ងៃទី៣ទៀតផង។ ពិធីនេះធ្វើឡើងនៅហាណូយ កូនពិធីខួបតូចមួយ ធ្វើឡើងសោះតែខាន ដោយមានការចូលរួមពី «យុវជនមកពីលាវ យួននិងកម្ពុជា»។



លក្ខណៈដែលគួរឲ្យកត់សំគាល់មួយទៀតស្ថិតនៅត្រង់ប្រភេទ «ជ្រើសរើសជនអន្តោប្រវេសន៍» ដែលពួកបស្ចឹមប្រទេសមានទម្លាប់តែងធ្វើ ។ សាស្រ្តាចារ្យម្នាក់នៅស.រ.អា.បាននិយាយយ៉ាងច្បាស់ណាស់ថា កម្មវិធីសិក្សាធ្វើឡើងជាភាសាអង់គ្លេសនៅតតីយប្រទេសដែលគេឲ្យឈ្មោះថា«ប្រទេសកំពុងវិវត្តន៍ទៅរកការជឿនលឿន» អាចអនុញ្ញាតឲ្យពួកគេចំរាញ់យក«ខ្ទឹះដើម»យកមកឲ្យបន្តការសិក្សានៅសហរដ្ឋអាមេរីក ដោយផ្តល់ជាអាហារូបករណ៍ ព្រោះថាក្រោយពេលចប់ការសិក្សាទៅ ពួកនេះពិតជាក្រាញដើម្បី​បន្តរស់នៅប្រទេសអាមេរីកតទៅទៀតមិនខាន។  ចំណែកការផ្តល់ជាអាហារូបករណ៍ដល់និស្សិតពូកែៗនៃប្រទេសជឿនលឿនគឺជាការបង់ខាត  ត្បឹតក្រោយពេលការសិក្សាចប់ទៅ ពួកនេះនឹងវិលត្រឡប់ទៅកាន់ប្រទេសដើមរបស់ខ្លួនវិញ។ ដូចនេះ ពួកប្រទេសមហាអំណាចបញ្ជូនមនុស្សរបស់ខ្លួនមក «សំរឹតសំរាំង» ពួកនិស្សិតនៃប្រទេសដែលគេហៅថា«កំពុងវិវត្តន៍ទៅរកការជឿនលឿន»ទាំងនេះតាមចិត្ត ដោយទុកប្រទេសទាំងនេះឲ្យបន្តរស់នៅដោយរហេមរហាមក្នុងតតីយភាពនិងភាពក្រៀមស្ងួតរបស់ខ្លួនតទៅទៀត។ ព្រោះហេតុដូច្នេះហើយបានជាគេឃើញប្រជាពលរដ្ឋនៃប្រទេសក្រីក្រនៅតែបន្តរស់នៅក្នុងភាពក្រីក្រដដែល ទុកសម្បត្តិវត្ថុធាតុដើមនៃប្រទេសរបស់ខ្លួន មានតាំងពីអណ្តូងរែនិងសម្បតិ្តកសិកម្មជាដើម ឲ្យពពួកមហាអំណាចធ្វើអាជីវកម្មទាំងស្រុង ដោយមានការស៊ុំគ្រលុំពីពួកមន្រ្តីកាន់អំណាចដែលពុករលួយនិងអសីលធម៌។



នៅកម្ពុជា កូនខ្មែរកំពុងប្រយុទ្ធដើម្បីអភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួនដោយប្រកាន់យកជាភាសាជាតិជាភាសាយាន។ នៅតាមក្រសួងនានាគ្រប់ផ្នែករដ្ឋបាល តាំងពីទំនាក់ទំនងអន្តរក្រសួងឡើងទៅអក្សរនិងភាសាខ្មែរកំពុងវិវត្តន៍យ៉ាងទូលំទូលាយ។ គឺជាសន្ទុះមួយដែលសង្គមខ្មែរកំពុងបោះជំហានទៅមុខ។ សព្វថ្ងៃយើងអាចទំនាក់ទំនងគ្នាតាមអ៊ិនធែរនែតជាភាសាជាតិ ទោះបីមានការយឺតយ៉ាវយ៉ាងណាក្តី។ ពីមុនពិភពលោកមានប្រទេសមហាអំណាចចំនួន៧ តែបច្ចុប្បន្នពិភពលោកយើងជាពហុប៉ូលដែលមានប្រទេស២០ជាអ្នកបែងចែកអំណាចគ្នា។ ដូច្នេះពិភពលោកសព្វថ្ងៃមិនមែនគ្រប់គ្រងនិងក្តោបក្តាប់ដោយពួកបស្ចឹមប្រទេសតែឯងតទៅទៀតដូចមុនឡើយ។ បានសេចក្តីថា បើសិនជាយើងមានឆន្ទៈមោះមុតគ្រប់គ្រាន់ក្នុងការប្តូរផ្លាស់ប្រទេសយើងដាក់ទៅលើផ្លូវឯករាជ្យដោយយើងចេះឆក់យកឱកាសដែលប្រទេសមហាអំណាចកំ ពុងសំដែងមហិទ្ធិឫទ្ធិនិងកំពុងប្រឈមមុខប្រុងហែកហួរគ្នាដើម្បីរកប្រយោជន៍ជូនជាតិយើងផងនិងដើម្បីការរស់រានមាន ជីវិតនៃប្រជាជាតិយើងផង។



ឆន្ទៈមោះមុតនេះគឺសំដៅទៅលើការប្រមូលផ្តុំកម្លាំងជាតិ ។ ឯកភាពជាតិកើតមានឡើងជាបថមតាមរយៈការប្រមូលកម្លាំងជាតិទាំងមូលអភិវឌ្ឍន៍អក្សរសាស្រ្តនិងភាសាជាតិជាពិសេសគឺភាសាសរសេរ ក្នុងនោះមានការអភិវឌ្ឍន៍ប្រវត្តិ សាស្រ្តជាតិដោយកូនខ្មែរម្នាក់ៗហ៊ានងើបឡើងទាត់ចោលទំងន់ដ៏ធ្ងន់ហួសប្រមាណនៃសំណេរប្រវត្តិវិទូរបរទេសដែលប្រកាសអួតអាងខ្លួនឯងថាជាអ្នកដឹងរឿងខ្មែរនិងស្គាល់ខ្មែរជាងខ្មែរ ។ ត្បឹតអីប្រវត្តិសាស្រ្ត​មានតួនាទីសំខាន់បំផុតនៅក្នុងស្មារតីសង្គមជាតិទាំងមូល ពោលគឺនៅក្នុងផ្នត់គំនឹត នៅក្នុងទស្សនៈដែលជាប្រអប់សម្បជញ្ញៈយើងម្នាក់ៗនេះឯង។ យើងមិនបដិសេធថាគ្មានប្រវត្តិវិទូរបរទេសដែលមានឆន្ទៈត្រឹមត្រូវក្នុងការចងក្រងប្រវត្តិសាស្រ្តខ្មែរដោយពឹងផ្អែកទៅលើការស្រាវជ្រាវល្អឹតល្អន់នោះទេ។ ប្រវត្តិវិទូរបរទេសទាំងនេះភ្ជាប់កំរងប្រវត្តិសាស្រ្តខ្មែរទៅនឹងប្រវត្តិសាស្រ្តបរទេស និងម៉្យាងទៀតមិនឲ្យដំឡៃទៅលើទស្សនៈឬគំនិតនៃសម័យអាណានិគមឡើយ។



ក្នុងលក្ខណៈដែលថាប្រទេសលាវមិនមែនជាកូនអុកឬជាប្រទេសរណបរបស់ហាណូយតទៅទៀត វាជាប្រហោងមួយដ៏ធំដែលទម្លុះ «កម្មវិធីនយោបាយបក្សកម្មុយនីស្តឥណ្ឌូចិន» ដែលជាអាទិសព្វថ្ងៃរួញមកនៅត្រឹមតែជា «បក្សកម្មុយនីស្តវៀតណាម» ប៉ុណ្ណោះ ៕

Cambodia should steer clear of Laos’ dammed path

Monday, 27 June 2011 15:00 Steve Finch Phnom Penh Post

NEWS that Laos is set to move ahead with construction of the controversial Xayaburi Dam without further agreed consultation with the rest of the Mekong region threatens to destroy hydropower cooperation. But that doesn’t mean that Cambodia should follow a similarly irresponsible route that threatens environmental and socio-economic damage.

While Cambodia needs to raise electricity output as much as the rest of the countries in the Mekong region, indeed perhaps more so given its low level of rural electrification, to consider Vientiane’s abuse of the system as carte blanche to move ahead regardless with its own dams would be foolish.

Even if the likes of Vietnam, probably to be a major benefactor from the likes of the Lower Sesan 2 Dam in Cambodia, exert pressure on Phnom Penh to move ahead, the government needs to hold firm.

While the export of electricity to Vietnam will bring in revenues to the country, and particularly the likes of the Royal Group which is jointly developing the Lower Sesan 2 Dam, economically it is far from clear yet whether such projects make economic – let along environmental – sense.

The key question that researchers including the Mekong River Commission and International Rivers continue to point out is that these dams potentially threaten fish migratory patterns which would only harm stocks. With many rural Cambodians gaining valuable protein from these fish, the trade-off for much-needed electricity may not be a sensible one given that the country’s food security will be tested. It means food will have to come from other sources, most likely at greater cost.

So while Cambodia desperately needs to catch up with electricity demand that is growing at about 25 percent annually, the socio-economic trade-off in the form of the livelihoods of fishermen and food is not necessarily a valid one.

Cambodia should therefore try to do everything it can to keep the regional framework of hydropower consultation while sticking to strict environmental and socio-economic impact assessments domestically. To so would be to help protect the basis of a significant portion of socio-economic activity at home while hoping to minimize the fallout from other hydropower projects abroad.

Certainly most experts thus far say Cambodia has to think about more pressing issues such as electricity transmission once it is produced before developing a fully coherent dams policy. Rather than rush to follow ‘battery of Southeast Asia’ hydropower model it would be far more prudent to do the exact opposite of the Kingdom’s northern neighbour. In other words, Cambodia should learn from Laos’ mistakes when it comes to building dams, and unfortunately, Vientiane’s plan to move ahead with the Xayaburi Dam looks to be among its most ill-advised.

http://www.phnompenhpost.com/index.php/2011062750023/Business/cambodia-should-steer-clear-of-laos-dammed-path.html

0 Comments:

Post a Comment

<< Home